វេទិកាជាតិគណនេយ្យ
ថ្ងៃទី ១៧-១៨ ខែតុលា ឆ្នាំ២០២៤, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមវេទិកាជាតិគណនេយ្យ
ក្រោមអធិបតី ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឯកឧត្តម
ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា៖
វេទិកាជាតិគណនេយ្យត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់
គឺដើម្បីផ្តល់ព័ត៌មានជូនដល់សិក្ខាកាម អំពីវឌ្ឍនភាពថ្មីៗ នៃវិស័យគណនេយ្យ
និងសវនកម្មនៅកម្ពុជា និងដើម្បីប្រមូលធាតុចូលពី អ្នកចូលរួមទាំងអស់
សម្រាប់ជាមូលដ្ឋានបន្ថែម ក្នុងការរៀបចំ និងការកែលម្អក្របខណ្ឌគោលនយោបាយ
យុទ្ធសាស្ត្រ និងក្របខណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យគណនេយ្យ
និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេស ក្នុងការពង្រឹងតួនាទីនិយ័តករ និងគណនេយ្យករជំនាញ
ដើម្បីសម្រេចអោយបាននូវចក្ខុវិស័យឆ្នាំ២០៣០។